ការឈឺក្រពះជាជំងឺដែលមនុស្សជាច្រើនតែងតែមើលស្រាលលើវា។អ្នកឈឺក្រពះជាច្រើនបានចាត់ទុកវាជាជំងឺដែលស្រាលហើយគេគិតថាវាអាចនឹងជាដោយខ្លួនឯង។ តែប្រសិនបើអ្នកមិនបានព្យាបាលត្រឹមត្រូវនិងធ្វើការផ្លាស់ប្តូររបៀបរស់នៅដើម្បីឲ្យមានសុខភាពល្អនោះទេ ជំងឺនេះនឹងពិបាកព្យាបាលហើយយូរជាងនេះវានឹងកាន់តែធ្ងន់ធ្ងទៅៗ។
ការឈឺក្រពះសំដៅលើស្ថានភាពរបួសឬរលាកនៅក្នុងក្រពះ។ការឈឺក្រពះជាធម្មតាត្រូវបានសម្គាល់ដោយរោគសញ្ញាផ្សេងៗដូចជាការឈឺចាប់ចុងដង្ហើមឬក្រហាយចំកណ្តាលពោះ។
ចំពោះជំងឺនេះយើងគួរតែយល់ដឹងពីមូលហេតុដែលបង្ករឲ្យកើតមានឡើងនិងរបៀបព្យាបាលរបស់វា។
ដោយមានការយល់ដឹងពីជំងឺក្រពះនេះយើងអាចកំណត់សម្គាល់រាល់រោគសញ្ញាដែលកើតមានឡើង និង ការពារកុំឱ្យវាកាន់តែធ្ងន់ធ្ងរ។
តើការឈឺក្រពះជាអ្វី?
ការឈឺក្រពះគឺជាការឈឺចុកឆ្អល់ ក្រហាយក្នុងក្រពះដោយសារតែបញ្ហាក្រពះ។ យោងតាម Healthline ការឈឺក្រពះកើតឡើងនៅពេលដែលភ្នាសរំអិលដែលការពារក្រពះពីទឹករំលាយអាហារត្រូវបានកាត់បន្ថយ។ នេះបណ្តាលឱ្យជាតិអាស៊ីតក្រពះប៉ះពាល់ទៅដល់ជាលិកាដែលការពារក្រពះ។ ការឈឺក្រពះងាយស្រួលព្យាបាលប៉ុន្តែបើការព្យាបាលមិនត្រឹមត្រូវអាចធ្វើឱ្យអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ។
មូលហេតុនៃការឈឺក្រពះ
ការឈឺក្រពះជាធម្មតាកើតមានឡើងនៅពេលដែលក្រពះផលិតជាតិអាស៊ីតក្រពះកើនឡើងហួសកម្រិត។ ស្ថានភាពនេះច្រើនតែកើតឡើងដោយសាររឿងដូចខាងក្រោម
១. កត្តារស់នៅដោយមិនមានផាសុខភាពល្អ៖
- ការជក់បារី
- ការទទួលទានជាតិកាហ្វេអ៊ីនជាតិស្រវឹងនិងភេសជ្ជៈគ្រឿងកំប៉ុងច្រើនពេក
- ការញ៉ាំលឿនពេក ច្រើនពេក
- ទទួលទានអាហារហឹរ និង ខ្លាញ់ច្រើន។
២. កត្តាបញ្ហាផ្លូវចិត្តដូចជា៖
- ស្ត្រេស
- ខ្វល់ខ្វាយច្រើន
៣. កត្តានៃការឆ្លងមេរោគ Helicobacter pylori (H. pylori)។
៤. បញ្ហាពោះវៀនឬបញ្ហាសុខភាពមួយចំនួនដូចជា៖
- ជំងឺច្រាលទឹកអាស៊ីត (GERD)
- ការរលាកក្រពះ (Gastritis)
- ការរលាកលំពែង (Pankreatitis)
- គ្រួសក្នុងថង់ទឹកប្រមាត់
- មហារីកក្រពះ។ល។
៥. កត្តាប្រើប្រាស់ថ្នាំដែលអាចផលប៉ះពាល់មានដូចជា៖
- ថ្នាំអង់ទីប៊ីយោទិច
- ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីដ (NSAIDs) ដូចជា diclofenac និង ibuprofen ។
ចំណុចដែលបានរៀបរាប់ខាងលើនេះគឺជាមូលហេតុមួយចំនួនដែលអាចបង្កឱ្យមានការកើនឡើងនៃអាស៊ីតក្រពះ។ហេតុនេះហើយវាបង្កឱ្យមានការឈឺក្រពះ។ មូលហេតុលេខ ១ និងលេខ ២ គឺជាកត្តាចំបងពីរ ដែលយើងតែងតែជួបប្រទះនៅក្នុងសង្គមបច្ចុប្បន្ន។
របៀបព្យាបាលការឈឺក្រពះ
ការផ្លាស់ប្តូររបៀបរស់នៅឲ្យមានសុខភាពល្អគឺជាវិធីចម្បងនៃការព្យាបាលការឈឺក្រពះប៉ុន្តែក្រៅពីនេះការប្រើថ្នាំព្យាបាលជំងឺក្រពះក៏អាចជួយព្យាបាលជំងឺនេះផងដែរ។
ប្រភេទថ្នាំមួយចំនួនដែលអាចព្យាបាលឬកាត់បន្ថយការឈឺក្រពះបានមានដូចខាងក្រោម៖
ថ្នាំ Antacids គឺជាប្រភេទថ្នាំសម្រាប់បន្សាបជាតិអាស៊ីតក្រពះនិងការពារពីការរលាកក្រពះ។ ថ្នាំកាត់បន្ថយជាតិអាស៊ីតទាំងនេះមានផ្ទុកនៅក្នុងសារធាតុដែលមានអំបិលដូចជាអាលុយមីញ៉ូម, កាល់ស្យូម, ម៉ាញេស្យូម ឬសូដ្យូម។ ថ្នាំប្រឆាំងអុកស៊ីតកម្មមួយចំនួនក៏មានអំបិល២ប្រភេទរួមបញ្ចូលគ្នាផងដែរគឺម៉ាញ៉េស្យូម, កាបូណាត, និងអាលុយមីញ៉ូមអ៊ីដ្រូសែនឬជាសមាសធាតុដែលត្រូវបានគេហៅថាម៉ាញ៉េស្យូមអ៊ីដ្រូសែន។ Hydrotalcite ក៏ជាថ្នាំប្រឆាំងជាតិអាស៊ីតផងដែរ។ Hydrotalciteបានបន្សាបជាតិអាស៊ីតក្នុងក្រពះ។
Simethicone ត្រូវបានគេប្រើដើម្បីបំបាត់ការឈឺចាប់ដែលបណ្តាលមកពីសម្ពាធពីជាតិហ្គេសច្រើនពេកនៅក្នុងក្រពះនិងពោះវៀន។ Simethiconeអាចប្រើបានទាំងក្មេងនិងមនុស្សធំ។