CategoriesBlog

អត្ថប្រយោជន៍ pre-probiotec

pre-probiotec

ទទួលទានចំណីអាហារខ្វះអនាម័យ ច្បាស់ជាកើតមានបញ្ហារាករូសដោយជៀសមិនផុត ហើយបើសិនជាមានបញ្ហារាករូសនោះ វានឹងពិបាកដោយរំខានដល់សកម្មភាពការងារ ឬការរៀនសូត្រជាដើម។

ប្រសិនអ្នកមិនបានប្រយ័ត្ន បណ្ដាលឲ្យមានជំងឺរាករូសហើយនោះ សូមកុំបារម្ភ ថ្ងៃនេះ Sabay នឹងបង្ហាញពីប្រភេទថ្នាំ និងវិធីមួយចំនួនដែលជួយព្យាបាលជំងឺនេះបាន។

តើអ្នកដឹងទេថា Probiotics គឺជាអ្វី ហើយវាមានប្រយោជន៍យ៉ាងណាខ្លះ?

Probiotics គឺជាពពួកបាក់តេរីដែលរស់រានមានជីវិត និងជាលិកាដែលល្អសម្រាប់សុខភាពជាពិសេសប្រព័ន្ធរំលាយអាហាររបស់អ្នក។ ជាទូទៅបាក់តេរី គឺជាមេរោគដែលបណ្ដាលឱ្យមានជំងឺ ប៉ុន្តែរាងកាយរបស់អ្នកមានទាំងបាក់តេរីល្អ និងអាក្រក់។ Probiotics ត្រូវបានគេហៅថាបាក់តេរី “ល្អ” ឬ “មានប្រយោជន៍” ពីព្រោះវាជួយរក្សាឲ្យពោះវៀនមានសុខភាពល្អ។

Probiotics ត្រូវបានគេរកឃើញនៅក្នុងរាងកាយរបស់អ្នក ហើយពួកវាក៏មាននៅក្នុងអាហារ និងថ្នាំគ្រាប់ផងដែរ។ ក្រុមអ្នកស្រាវជ្រាវនៅតែព្យាយាមរកវិធីណាដែលល្អបំផុតសម្រាប់ដោះស្រាយបញ្ហាសុខភាពមួយចំនួន ជាពិសេសការរាករូសនេះតែម្តង។ លក្ខខណ្ឌទូទៅមួយចំនួនដែល Probiotics បានជួយដល់យើងគឺ៖

  • រោគសញ្ញាពោះវៀន
  • ជំងឺរលាកពោះវៀនធំ (IBD)
  • ជំងឺរាករូសដែលបណ្ដាលមកពីវីរុស បាក់តេរី ឬប៉ារ៉ាស៊ីត
  • រាករូសដែលទាក់ទងទៅនឹងការប្រើថ្នាំផ្សះ (Antibiotics)

Probiotics ផ្ដល់ទាំងការពារ និងព្យាបាល ជាពិសេស Probiotic មួយប្រភេទដែលមានប្រសិទ្ធភាពល្អបំផុតគឺ Saccharomyces boulardii CNCM I-745។ Probiotic ប្រភេទនេះមានអត្ថប្រយោជន៍ខ្លាំង ជាពិសេសការពារបញ្ហារាករូស និងជួយដល់រាងកាយអ្នកយ៉ាងច្រើនដូចជា៖

  • ជួយបាក់តេរីល្អពីធម្មជាតិដែលមានស្រាប់នៅក្នុងរាងកាយមនុស្ស។
  • វាត្រូវបានប្រើដើម្បីការពារការរីកលូតលាស់របស់បាក់តេរីមិនល្អ (បាក់តេរីបង្កជំងឺ) នៅក្នុងក្រពះពោះវៀន។
  • វាត្រូវបានប្រើជាថ្នាំដែលជួយក្នុងការព្យាបាល ឬការពារបញ្ហារាកដោយសារ Rotavirus ចំពោះទារកនិងក្មេង ហើយក៏ព្យាបាលក្មេងរាកដោយសារការប្រើ Antibiotics។
  • ចំពោះមនុស្សវ័យជំទង់ មនុស្សពេញវ័យ និងមនុស្សចាស់ Saccharomyces boulardii CNCM I-745 មានប្រសិទ្ធភាពការពារអាការរាករូសបណ្តាលមកពីការព្យាបាលដោយថ្នាំ Antibiotics នៅមន្ទីរពេទ្យ ឬការពារអាការរាករូសចំពោះអ្នកឧស្សាហ៍ធ្វើដំណើរ (“traveler’s diarrhea”)។
  • Saccharomyces boulardii CNCM I-745 ការពារការលាប់ជំងឺបង្កដោយ C.difficile ធ្វើឲ្យប្រសើរឡើងវិញនូវរោគសញ្ញារលាកពោះវៀនធំ និងជួយឱ្យអ្នកជំងឺមានសុខភាពល្អប្រសើរ ព្រមទាំងបន្ថយកម្រិតរោគសញ្ញាបន្ទាប់ពីព្យាបាលបានរយៈពេល ៣០ថ្ងៃ។
  • វាក៏មានប្រសិទ្ធភាពជួយដល់បញ្ហាផ្សេងទៀត រួមបញ្ចូលទាំង បញ្ហាពោះវៀនធំ រលាកពោះវៀនធំ ឬការបង្ករោគនៅទ្វារមាសដោយសារបាក់តេរី។
  • កាត់បន្ថយហានិភ័យនៃការបង្ករោគនៅសួតចំពោះកុមារ និងធ្វើឲ្យប្រសើរឡើងវិញនូវគុណភាពជីវិតក្រោយពីការព្យាបាលរយៈពេល ៤សប្ដាហ៍។

គួរបញ្ជាក់ថាមុនពេលប្រើប្រាស់អ្នកគួរធ្វើការពិភាក្សាជាមួយអ្នកផ្ដល់សេវាថែទាំសុខភាព ព្រោះករណីខ្លះអ្នកមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នោះទេ។

អ្វីដែលសំខាន់នៅពេលអ្នករាក រាងកាយអ្នកនឹងខ្សោះជាតិទឹក ដូច្នេះអ្នកគួរបង្គ្រប់ជាតិទឹកជាមួយនឹងទឹកអូរ៉ាលីត (SRO)។ គួរបញ្ជាក់ថា Saccharomyces boulardii CNCM I-745 មិនអាចជំនួសទឹកអូរ៉ាលីតក្នុងការបង្គ្រប់ជាតិទឹកបានទេ៕

Leave a Reply

Your email address will not be published. Required fields are marked *