pre-probiotecCategoriesBlog

អត្ថប្រយោជន៍ pre-probiotec

ទទួលទានចំណីអាហារខ្វះអនាម័យ ច្បាស់ជាកើតមានបញ្ហារាករូសដោយជៀសមិនផុត ហើយបើសិនជាមានបញ្ហារាករូសនោះ វានឹងពិបាកដោយរំខានដល់សកម្មភាពការងារ ឬការរៀនសូត្រជាដើម។ ប្រសិនអ្នកមិនបានប្រយ័ត្ន បណ្ដាលឲ្យមានជំងឺរាករូសហើយនោះ សូមកុំបារម្ភ ថ្ងៃនេះ Sabay នឹងបង្ហាញពីប្រភេទថ្នាំ និងវិធីមួយចំនួនដែលជួយព្យាបាលជំងឺនេះបាន។ តើអ្នកដឹងទេថា Probiotics គឺជាអ្វី ហើយវាមានប្រយោជន៍យ៉ាងណាខ្លះ? Probiotics គឺជាពពួកបាក់តេរីដែលរស់រានមានជីវិត និងជាលិកាដែលល្អសម្រាប់សុខភាពជាពិសេសប្រព័ន្ធរំលាយអាហាររបស់អ្នក។ ជាទូទៅបាក់តេរី គឺជាមេរោគដែលបណ្ដាលឱ្យមានជំងឺ ប៉ុន្តែរាងកាយរបស់អ្នកមានទាំងបាក់តេរីល្អ និងអាក្រក់។ Probiotics ត្រូវបានគេហៅថាបាក់តេរី “ល្អ” ឬ “មានប្រយោជន៍” ពីព្រោះវាជួយរក្សាឲ្យពោះវៀនមានសុខភាពល្អ។ Probiotics ត្រូវបានគេរកឃើញនៅក្នុងរាងកាយរបស់អ្នក ហើយពួកវាក៏មាននៅក្នុងអាហារ និងថ្នាំគ្រាប់ផងដែរ។ ក្រុមអ្នកស្រាវជ្រាវនៅតែព្យាយាមរកវិធីណាដែលល្អបំផុតសម្រាប់ដោះស្រាយបញ្ហាសុខភាពមួយចំនួន ជាពិសេសការរាករូសនេះតែម្តង។ លក្ខខណ្ឌទូទៅមួយចំនួនដែល Probiotics បានជួយដល់យើងគឺ៖ រោគសញ្ញាពោះវៀន ជំងឺរលាកពោះវៀនធំ (IBD) ជំងឺរាករូសដែលបណ្ដាលមកពីវីរុស បាក់តេរី ឬប៉ារ៉ាស៊ីត រាករូសដែលទាក់ទងទៅនឹងការប្រើថ្នាំផ្សះ (Antibiotics) Probiotics ផ្ដល់ទាំងការពារ និងព្យាបាល ជាពិសេស Probiotic មួយប្រភេទដែលមានប្រសិទ្ធភាពល្អបំផុតគឺ Saccharomyces boulardii CNCM […]