Categoriesបញ្ហាភ្នែក

ថ្នាំបន្តក់ភ្នែក ឃ្វីន អាយ

អាការៈភ្នែកចាញ់ពន្លឺ ភ្នែកចាញ់ពន្លឺធ្វើឱ្យយើងបើកភ្នែកព្រឹមៗ ឬបិទភ្នែកនៅពេលចាំងនឹងពន្លឺ ឬមើលចំពន្លឺដូចជា ពន្លឺថ្ងៃ ភ្លើង ភ្លើងហ្វារថយន្ត ឬម៉ូតូជាដើម ហើយអាចធ្វើឱ្យយើងឈឺភ្នែក ស្រវាំងភ្នែក ហៀរទឹកភ្នែក និងឈឺក្បាលទៀតផង។ យើងគួរធ្វើបែបម៉េចដើម្បីកាត់បន្ថយអាការៈភ្នែកចាញ់ពន្លឺ? យើងអាចសាកល្បងវិធីសាស្រ្តដូចខាងក្រោមដើម្បីកុំឱ្យភ្នែកយើងចាញ់ពន្លឺពេក៖ ១. ពាក់វ៉ែនតាការពារពន្លឺ វេជ្ជបណ្ឌិត Bradley Katz ឯកទេសសរសៃប្រសាទ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Utah បានលើកឡើងថា មិនមែនពន្លឺទេដែលធ្វើឱ្យភ្នែករបស់យើងចាញ់ពន្លឺ ប៉ុន្តែជាពណ៌ដែលមាននៅក្នុងពន្លឺ បង្កឲ្យមានបញ្ហានេះ។ តាមការស្រាវជ្រាវបានឱ្យដឹងថា រលកពន្លឺពណ៌ខៀវនៅក្នុងពន្លឺអាចធ្វើឱ្យភ្នែករបស់យើងឈឺចាប់។ ការពាក់វ៉ែនតាការពារពន្លឺអាចរារាំងរលកពន្លឺពណ៌ខៀវពីពន្លឺព្រះអាទិត្យ កុំព្យូទ័រ ឬទូរទស្សន៍ជាដើម មិនឱ្យចាំងចូលភ្នែករបស់យើង។ ២. បន្ថយពន្លឺគ្រឿងអេឡិចត្រូនិច យើងគួរបន្ថយពន្លឺគ្រឿងអេឡិចត្រូនិចដូចជា កុំព្យូទ័រ ទូរទស្សន៍ ឬទូរស័ព្ទដើម្បីកុំឱ្យពន្លឺចាំងភ្នែកពេក។ ៣. ចៀសវាងប្រើអំពូលទូបណេអុងពណ៌ស យើងគួរប្តូរអំពូលទូបណេអុងពណ៌សដោយប្រើអំពូលពងមាន់ ឬអំពូល LED ពណ៌ស្រទន់ (ពណ៌ថ្ងៃ) វិញ ព្រោះអំពូលភ្លើងទាំងពីរមិនមានពន្លឺភ្លឺខ្លាំងពេកដែលមិនធ្វើឱ្យយើងចាំងភ្នែក។ ៤. ពាក់មួក និងពាក់វ៉ែនតាការពារពន្លឺថ្ងៃ ពេលចេញក្រៅត្រូវពន្លឺថ្ងៃ យើងគួរពាក់មួក និងពាក់វ៉ែនតាការពារពន្លឺថ្ងៃដើម្បីការពារភ្នែកយើងពីការត្រូវពន្លឺព្រះអាទិត្យ។ ៥. កុំពាក់វ៉ែនតាការពារពន្លឺថ្ងៃនៅក្នុងម្លប់ ការពាក់វ៉ែនតាការពារពន្លឺថ្ងៃនៅក្នុងម្លប់រយៈពេលយូរអាចធ្វើឱ្យភ្នែករបស់យើងសុំានឹងភាពងងឹតដែលនឹងបណ្តាលឱ្យអាការៈភ្នែកចាញ់ពន្លឺរបស់យើងកាន់តែធ្ងន់ធ្ងរ។ ៦. ញុំាបន្លែស្លឹកបៃតងចាស់ តាមការសិក្សាបានឱ្យដឹងថា […]

Categoriesបញ្ហាភ្នែក

បញ្ហាភ្នែកឡើងបាយមីញ៉ូបជិត និងមីញ៉ូបឆ្ងាយ ខុស​គ្នា ឬដូចគ្នាបែបណា?

ភ្នែកមីញ៉ូបបែងចែកជា ២ គឺមីញ៉ូបជិត និងមីញ៉ូបឆ្ងាយដែលសុទ្ធតែធ្វើឱ្យយើងមើលមិនច្បាស់ដូចគ្នា។ យើងអាចមីញ៉ូបជិត និងមីញ៉ូបឆ្ងាយនៅគ្រប់វ័យដោយ​សារការប្រែប្រួលទម្រង់គ្រាប់ភ្នែក។ តើមីញ៉ូបជិត​និងមីញ៉ូប​ឆ្ងាយ​មានភាពខុសគ្នាដូចម្តេចខ្លះ?   អ្វីទៅគឺមីញ៉ូបឆ្ងាយ?   មីញ៉ូបឆ្ងាយ គឺជាលក្ខខណ្ឌមួយ​ដែល​យើង​អាចមើលឆ្ងាយមិនច្បាស់ ប៉ុន្តែមើលជិតច្បាស់។ បញ្ហា​នេះអាច​បណ្តាល​មក​ពីកត្តាតំណពូជ ពន្លឺព្រះអាទិត្យ ការអានច្រើន ការ​មើលកុំព្យូទ័រ ឬទូរស័ព្ទយូរ​ដែល​បណ្តាល​ឱ្យ​គ្រាប់ភ្នែកកោង ឬវែងជាងធម្មតា ហើយធ្វើឱ្យកាំរស្មីពន្លឺមិនអាចប្រសព្វគ្នាលើស្រទាប់រ៉េទីន​ភ្នែកដោយផ្ទាល់បាន។ មីញ៉ូបឆ្ងាយអាចវិវត្តទៅជាជំងឺទឹកដក់បាតភ្នែក ឬភ្នែកឡើង​បាយ។ អ្វីទៅគឺមីញ៉ូបជិត?    ផ្ទុយមកវិញ មីញ៉ូបជិតគឺជាលក្ខខណ្ឌមួយ​ដែល​យើង​អាច​មើលជិតមិនច្បាស់ ប៉ុន្តែមើលឆ្ងាយច្បាស់។ បញ្ហានេះ​កើត​ឡើងដោយសារកត្តាអាយុ មានកែវភ្នែកខ្លីពីកំណើត សាច់ដុំ ciliary របស់ភ្នែកចុះខ្សោយ ឬជំងឺ​ទឹក​នោមផ្អែមដែលធ្វើឱ្យគ្រាប់ភ្នែកខ្លីជាងធម្មតា ហើយធ្វើ​ឱ្យកាំ​រស្មីពន្លឺមិនអាច​ប្រសព្វគ្នា​លើ​ស្រទាប់រ៉េទីនភ្នែក ដោយផ្ទាល់បាន។ មីញ៉ូបជិតអាចវិវដ្ដទៅជា ខ្សោយភ្នែកម្ខាង ភ្នែក​ស្រលៀង ឬមើល​ឃើញ​បែងភាគ។ ថ្វីត្បិតតែមីញ៉ូបជិត និងមីញ៉ូបឆ្ងាយមានលក្ខណៈខុសៗគ្នា   ពួកវាមានអាការៈរួមគ្នាមួយចំនួន៖ មើលមិនច្បាស់ ឈឺក្បាល និងចុករួយគ្រាប់ភ្នែក ពេលប្រើប្រាស់ភ្នែកច្រើនដូចជា មើល​សៀវភៅ កុំព្យូទ័រ ធ្វើភ្នែកព្រឹមៗ ពេលខំសម្លឹងមើល មិនស្រួលក្នុងភ្នែកដូចជា ក្តៅភ្នែក ឬផ្សាភ្នែក